Overview

Collection Officer Jobs in Phnom Penh, Phnom Penh, Cambodia at Peng Huoth Group

Title: Collection Officer

Company: Peng Huoth Group

Location: Phnom Penh, Phnom Penh, Cambodia

1. វិសាលភាពការងារ៖

បុគ្គលិកផ្នែកដោះស្រាយបំណុល៖ មានទំនួលខុសត្រូវចំបងក្នុងការចូលរួមជួប និងដោះស្រាយបញ្ហាជាមួយអតិថិជនបំណុល។

2. ភារកិច្ច និងទំនួលខុសត្រូវ៖

-រៀបចំសេចក្តីជូនដំណឹង និងលិខិតមេធាវី ព្រមទាំងយកទៅជូនអតិថិជនដោយផ្ទាល់

-ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអតិថិជន ដើម្បីធ្វើការចរចារការបង់ប្រាក់

-ត្រួតពិនិត្យការបង់ប្រាក់អតិថិជនដើម្បីមើលថា Payment ត្រូវបានទូទាត់ទាន់ពេលវេលា

-ឆ្លើយតបសំនួរ និងបញ្ហាផ្សេងៗរបស់អតិថិជន

-ធ្វើការណាត់ជួប និងដោះស្រាយបញ្ហាជាមួយអតិថិជនបំណុល

3. គុណវុឌ្ឍិចាំបាច់៖

– បរិញ្ញាបត្រជំនាញ ផ្នែកច្បាប់ , រដ្ឋបាល ឫជំនាញដែលពាក់ព័ន្ធ

-​ បទពិសោធន៍ 2 ឆ្នាំឡើងទៅ លើការដោះស្រាយបញ្ហាបំណុល

– ចំណេះដឹងលើកម្មវីធីកំព្យូទ័រ Microsoft (Word, Excel, Power Point)

– មានចំណេះដឹងខ្លះៗពីផ្នែកច្បាប់

– អាចប្រើប្រាស់ភាសាចិនបាន

-​ ជំនាញក្នុងការទំនាក់ទំនង និងដោះស្រាយបញ្ហា

– មានភាពបត់បែន ស្មោះត្រង់ ប្រឹងប្រែងនឹងការងារ ទំនាក់ទំនងល្អក្នុងក្រុមការងារ និងអាចគ្រប់គ្រងសម្ពាធការងារ

– អាចធ្វើដំណើរទៅការដ្ឋានផ្សេងៗបាន

4. ពេលវេលាបម្រើការងារ៖

-​ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ: ម៉ោង ០៨.០០ ព្រឹក ដល់ ម៉ោង ១២.០០ ថ្ងៃត្រង់ និង ម៉ោង ០១.០០ រសៀល ដល់ ម៉ោង ០៥.៣០ ល្ងាច

-​សម្រាកអាហារថ្ងៃត្រង់ ម៉ោង ១២.០០ ថ្ងៃត្រង់ ដល់ ម៉ោង ០១.០០ រសៀល

5. ទីតាំងបម្រើការងារ៖

– បុគ្គលិកផ្នែកដោះស្រាយបំណុល៖ មានទីតាំងបម្រើការងារនៅ ការិយាល័យ ប៉េង ហួត គ្រុប នាយកដ្ឋានរតនាគារ។

6. ទំនាក់ទំនងការងារ៖

– បុគ្គលិកផ្នែកដោះស្រាយបំណុល៖ ស្ថិតនៅក្រោមការគ្រប់គ្រង និង តម្រូវអោយរាយការណ៍ដោយផ្ទាល់ទៅកាន់ ប្រធានផ្នែកប្រមូលប្រាក់។

7. ប្រាក់បៀវត្ស និងអត្ថប្រយោជន៍៖

– ប្រាក់ខែអាចចរចាបាន

– ប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ

– ដំណើរកម្សាន្តប្រចាំឆ្នាំ

– ការជប់លៀងប្រចាំឆ្នាំ

– ការតម្លើងប្រាក់ខែប្រចាំឆ្នាំ

– ការឧបត្ថម្ភលើការសិក្សា

– ការបណ្តុះបណ្តាលពីខាងក្រៅ និងពីក្រុមហ៊ុន

– ប្រាក់អតីតភាពការងារ

– ប.ស.ស

Upload your CV/resume or any other relevant file. Max. file size: 800 MB.